អង់គ្លេស៖ គ្រាប់បាល់ចុងក្រោយរបស់ Demba Ba បានធ្វើឲ្យតោខៀវ ឈានជើងចូល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ UEFA Champions League បន្ទាប់ពីប្រកួតវគ្គចុងក្រោយ ក្នុងវគ្គ 1/4 ដោយទទួលភ្ញៀវ និង សួរសុខទុក្ខភ្ញៀវ Paris St-Germain ទាំងពីរជើង ត្រឹមតែស្មើ ៣ -៣ ។
ក្នុងជំនួបជើងទី ១ ក្លិប តោខៀវបានធ្វើសួរសុខទុក្ខភ្ញៀវ PSG នៅលើទឹកដីបារាំង ដោយចាញ់ក្នុងលទ្ធផល ៣ -១ ។ ក៏ប៉ុន្តែសម្រាប់ជើងទី២ នេះវិញ តោខៀវធ្វើបានយ៉ាងល្អបំផុត ដោយលុតក្លិប PSG ក្នុងលទ្ធផល ២ – ០ ដែលស្តែងឲ្យឃើញពី ភាពខ្លាំងក្លារបស់ខ្លួន ឆ្ពោះទៅកាន់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
គ្រាប់បាល់បើកឆាក បំប៉ោងសំណាញ់ទៅលើភ្ញៀវ PSG គឺស្វែងរកដោយកីឡាករ Andre Schurrle នៅនាទី ៣២ និង Demba Ba នៅនាទី ៨៧ ដែលគ្រាប់បាល់មួយធ្វើឲ្យតោខៀវ ឈ្នះ ។
ដោយឡែក សម្រាប់រាត្រីជាមួយនឹងគ្នានោះដែរ ក្លិប Borussia Dortmund ធ្វើមិនបានល្អដូចអ្វីដែលព្រាងទុកឡើយ បើទោះបីជាឈ្នះក្លិប អធិរាជស Real Madrid ក្នុងលទ្ធផល ២ – ០ ក្តី កាលពីរាត្រីយប់មិញ ។បើទូទាត់ទាំងពីរជើង ក្លិប Borussia Dortmund នៅចាញ់មួយគ្រាប់ទៀត ខណៈដែលខ្លួនធ្វើដំណើរទៅកាន់អេស្ប៉ាញ កាលពីសប្តាហ៍កន្លងទៅ ដោយចាញ់ ៣ – ០ ។ បូករួមលទ្ធផល ទាំងពីរជើង Borussia Dortmund 2- 3 Real Madrid ដូចនេះ ក្លិប Borussia Dortmund ធ្លាក់ចេញពីក្របខណ្ឌ UEFA Champions League ដូចអ្វីដែលដំណឹងបានព្យាករណ៍ទុក កាលពីម្សិលមិញ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
Chelsea 2 – 0 Paris Saint Germain
Borussia Dortmund 2 – 0 Real Madrid
មតិយោបល់