ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់​ រងរបួសធ្ងន់

កោះកុង: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីព្យាបាល បន្ទាន់ផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់