ព័ត៌មានជាតិ

កូរ៉េខាងជើង មានទាហាន Cyber-Attack ​ដែល​អាច​សម្លាប់​មនុស្ស​បាន

កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបណ្ដុះបណ្ដាលទាហានរបស់ខ្លួនចំនួន ៦០០០នាក់ នូវជំនាញខាង Hack ដោយអាចបំផ្លាញ និងអាចសម្លាប់មនុស្សបាន នេះបើយោងតាមអ្នកជំនាញខាងវិទ្យាកុំព្យូទ័របានប្រាប់ BBC ។

លោក Prof Kim Heung-Kwang អ្នកជំនាញខាងបច្ចេកវិទ្យា និងជាបុគ្គលិកដែលត្រូវបាន​កូរ៉េខាង​ជើង​ចោទប្រកាន់ថា ជាជនក្បត់នោះ បានប្រាប់ BBC ថា ទាហារកូរ៉េខាងជើងប្រមាណជាង ២០ទៅ​៣០​ភាគរយ​ ស្មើនឹង ៦០០០នាក់ ត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាង បណ្ដុះបណ្ដាលជំនាញខាង Hack ដោយ​មាន​សមត្ថភាព​ខ្ពស់ក្នុងការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ និងអាចសម្លាប់​មនុស្ស​តាម​ប្រព័ន្ធ​នេះបានទៀតផង។ បុគ្គលរូបនេះ បានអះអាងថា ​ប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Sony Pictures ពិត​ជា​ត្រូវ​បាន​កូរ៉េខាងជើងជាអ្នកប្រព្រឹត្ត ហើយនៅមានបទល្មើសជាច្រើនទៀត ដែល​ជា​ទង្វើ​របស់​កូរ៉េខាង​ជើង។ គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មាននេះ នៅមុនទាន់មានប្រតិបត្តិពីខាងកូរ៉េខាងជើងនោះទេ ប៉ុន្តែ​ព័ត៌មាន​នេះ​ បាន​ធ្វើឲ្យអាមេរិក និងសម្ព័ន្ធមិត្តមានការចាប់អារម្មណ៍ ហើយក៏ព្រួយបារម្ភផងដែរ៕

_83290352_83290304

មតិយោបល់