ព័ត៌មានជាតិ

គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ ទៅស្ទូចត្រី បណ្តាលឲ្យធ្លាក់ទឹកស្រះលង់ស្លាប់

កំពង់ធំ: នៅថ្ងៃអង្គារ៍ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១១និង០៥នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

សពក្មេងរងគ្រោះឈ្មោះ យិន សុភី ភេទប្រុស អាយុ០៥ឆ្នាំ។

មូលហេតុ៖ ទៅស្ទូចត្រីធ្លាក់ទឹកស្រះ បណ្តាលឱ្យលង់ស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមូលដ្ឋានបានចុះទៅពិនិត្យ សាកសព រួចបញ្ជាក់ថា ក្មេងរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់