ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥នឹង៣០នាទី នៅចំណុចបន្ទប់លេខ៩៩៩ ផ្ទះសំណាក់កាកា ផ្លូវវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ញឹម សុវណ្ណដែន ហៅម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥៧អឺ២ ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
វត្ថុតាងដកហូតៈ ម្សៅក្រាមពណ៌ស ចំនួន០១កូនថង់តូច,បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០៤, ដែកកេះចំនួន០៣ និងក្រដាសអាលុយមីញ៉ូម ចំនួន០១ដុំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់