ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិចច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួយរថយន្ត

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួយរថយន្ត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង៥០នាទី ត្រង់ចំណុចផ្ទះលេខ១០៧ ផ្លូវលេខ៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កន វិស័យ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះលេខ១៣៨E ផ្លូវ៣៦៤ ស្ថិតនៅភូមិ៧ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ ពៅ បណ្តូលពេជ្រ ហៅដា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ២២២ ផ្លូវលេខ៣ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ រថយន្តម៉ាក FORD RANGER ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AT-3300 មានលេខតួ 527041 និងលេខម៉ាស៊ីន2144509 ចំនួន០១គ្រឿង, កាំបិតប៉័ងតោចំនួន០១ ។

លោកអធិការបានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ កន វិស័យ ភេទប្រុស អាយុ៣២ឆ្នាំ បានបើករថយន្ត០១គ្រឿងម៉ាក FORD RANGER ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AT-3300 មានលេខតួ 527041 និងលេខម៉ាស៊ីន 2144509 ចេញពីកន្លែងរណ្តៅដីនៅម្តុំបឹងតាមោក ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនគូរដណ្តឹងឈ្មោះ អ៊ឹង មករា ភេទស្រី អាយុ២៧ឆ្នាំ មកផ្ទះលេខ១០៧ ផ្លូវលេខ៧ បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលមកដល់ជនរងគ្រោះក៏បានចុះពីលើរថយន្តជូនគូដណ្តឹងចូលផ្ទះ ដោយមិនបានពន្លត់ម៉ាស៊ីនរថយន្តទេ រហូតដល់វេលាម៉ោង១៩និង៥០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានដើរចេញមករករថយន្តវិញ ក៏បានឃើញជនសង្ស័យឈ្មោះ ពៅ បណ្តូលពេជ្រ ហៅ ដា ភេទប្រុស អាយុ២៥ឆ្នាំ បានលួចបើករថយន្តរបស់ជនរងគ្រោះទៅមុខ ហើយជនរងគ្រោះក៏បានរត់ទៅតាមបើកទ្វាររថយន្តចាប់ទាញជនសង្ស័យ ចេញពីលើរថយន្តបានឃើញកាំបិតប៉័ងតោចំនួន០១ ដែលជនសង្ស័យទុកនៅក្បែរចង្កឹះលេខរថយន្ត ហើយជនរងគ្រោះក៏បានស្រែកឆោឡោឱ្យគេជួយ ។ ហើយក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះបានជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ តែម្ដង ៕

មតិយោបល់