ភ្នំពេញៈ នៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីឆក់ចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់ កើតហេតុនៅចំណុចយាន្តដ្ឋានយីហោ(សុខ ចាន់) ផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពមានឈ្មោះ ហាំ ចាន់ដេត ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងរថយន្ត (ជំនាញជុះជុលធុងទឹក) ស្រុកកំណើត ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រពន្ធ និងកូន។
តាមការពិនិត្យនិងធ្វើកោសល្យវិច័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតប្រាកដមែន (មិនពាក់ព័ន្ធករណីឃាតកម្មឡើយ) ។
មូលហេតុ៖ (ឆ្លងម៉ូទ័របាញ់ទឹកពេលជនរងគ្រោះទៅលាងដៃ បណ្តាលឲ្យឆក់ស្លាប់តែម្តង) ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់