កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលស្រុកកំពង់ត្រឡាច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិវាលណូង ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេម រី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិឃុំស្រុកខាងលើ បានចាប់ទៅលើឈ្មោះ រ.ស ភេទស្រី អាយុ ៣០ឆ្នាំ វេលាម៉ោង ២១និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ដួលទៅលើភ្លឺស្រែពេលដែលប្ដីគេស្រវឹងដេកលក់ ហើយឈ្មោះ រ.ស បានរើបំរះរួចរត់ទៅស្រែកហៅឲ្យគេជួយ និងប្រាប់ម្ដាយរបស់ខ្លួន។
ក្រោយពីគេស្ដីបន្ទោសឈ្មោះ សេម រី បានរត់ទៅយកដាវពីផ្ទះមក គំរាមកំហែងគេថែមទៀត។
ក្រោយពីបានទទួលបណ្ដឹង កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យយកមកអធិការនគរបាលស្រុកកំពង់ត្រឡាចសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់