ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងលួចម៉ូតូ និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប៉ុនប៉ងលួចម៉ូតូ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅមុខដីឡូត៍គ្មានលេខ ផ្លូវ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង១០និង៣០នាទី។

ជនសង្ស័យឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ដំណើររឿង៖ មុនដំបូងសមត្ថកិច្ចល្បាតកំពុងល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យកំពុងឈរ នៅទីនោះក៏ឃាត់ត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន៖ ដែកកែច្នៃចុងស្រួចសម្រាប់កាច់សោម៉ូតូចំនួន០១-កូនសោខ្សៀលេខ១០ ចំនួន០១ និងក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច នៅក្នុងហោប៉ៅខោជនសង្ស័យ ក៏ធ្វើការឃាត់ខ្លួន រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន នគរបាល ខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

ជនសង្ស័យប្រើប្រាស់សារធាតុញៀន៕

មតិយោបល់