ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគេបាលខណ្ឌទួលគោក ចុះឆែកឆេរទីតាំងទទួលបញ្ចាំមួយកន្លែង ដកហូតម៉ូតូចំនួន១១គ្រឿង សង្ស័យមានការពាក់ព័ន្ធនឹងការទទួលទិញផលចោរកម្ម ។
ការចុះឆែកឆេរនិងដកហូតម៉ូតូជាច្រើនគ្រឿងខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ ២០២០នេះ វេលាម៉ោង១០ និង ៣០នាទីនៅចំណុចផ្ទះលេខ៤C ផ្លូវ ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
លោកវរសេនីយ៍ ប៊ុត សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៨ កញ្ញា ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចម៉ូតូចំនួន២គ្រឿងនៅខណ្ឌដូនពេញ ហើយជនសង្ស័យសារភាពបញ្ជាក់ប្រាប់ពីទីតាំងដែលពួកគេយកម៉ូតូមកបញ្ចាំនោះ ទើបកម្លាំងសមត្ថកិច្ចបន្តចុះមកធ្វើការឆែកឆេរនៅទីតាំងខាងលើ ព្រមទាំងដកហូតម៉ូតូបានចំនួន១១គ្រឿង ដើម្បីបញ្ជូនទៅរក្សាទុកនៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕






មតិយោបល់