ព័ត៌មានជាតិ

Update៖ គួរឲ្យអារសូរ! និស្សិតឆ្នាំទី៣ម្នាក់ ជិះម៉ូតូប៉ះរថយន្ត បណ្តាលឲ្យដួលបោកក្បាលស្លាប់

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យយុវនិស្សិតឆ្នាំទី៣នាក់រៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សាលា(នីម) ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ ចាន់ វឌ្ឍន: ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ មានស្រុកកំណើតនៅភូមិរលួស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីសាកលវិទ្យាល័យជាតិគ្រប់គ្រងហៅ(សាលានីម) គោលបំណងត្រឡប់ទៅផ្ទះរបស់ខ្លួន បានបើកបរម៉ូតូមួយគ្រឿងម៉ាក chik ពាក់ផ្លាកលេខភ្នំពេញ.1Hp 1535 លុះបើកបរមកដល់ចំណុចកើតហេតុ បានប៉ះជាមួយនឹងរថយន្តមួយគ្រឿងម៉ាក Fuso ពាក់ផ្លាកលេខភ្នំពេញ
3D 8735 បណ្ដាលឲ្យកៀរដួលបោកក្បាលនឹងថ្នល់ស្លាប់មួយរំពេច ។ រីឯម្ចាស់យន្តបានឃើញសភាពបែបនេះ រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ផ្លូវគោកបានចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណ៕

មតិយោបល់