ព័ត៌មានជាតិ

រថយន្តដឹកប្រេងក្រុមហ៊ុន ស៊ូគីម៉ិច បើកបុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅស្រុកបារាយណ៏

កំពង់ធំ: កាលពីវេលាម៉ោង៨និង០០នាទី ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូទិសដៅបញ្រ្ចាស់គ្នាពីត្បូងទៅជេីង បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះ គីឡូម៉ែត្រ លេខ ១១៤ – ១១៥ ចំណុចភូមិអូរសួស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។

បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាមាន ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង ដែលមានទិសដៅពីត្បូងទៅជើង បើកបរដោយ មនុស្សប្រុស មិនស្គាល់អត្តសញ្ញាណបានស្លាប់នៅកន្លែងកេីតហេតុភ្លាមៗបន្ទាប់ពីបុកជាមួយរថយន្តម៉ាកវ៉លវ៉ូ (ដឹកប្រេងស៊ូគីមុិច) ពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 4A-1674 អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណរត់គេចបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាង រថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ដើម្បីរងចាំការដោះស្រាយ៕

 

 

 

មតិយោបល់