នៅក្នុងការប្រកួតជាមួយនឹងក្លិបតោខៀវ Chelsea កីឡាករ Ronaldo បានរងរបួសកែងជើង ក៏ប៉ុន្តែ នៅតែក្រាញននៀលប្រកួតធ្វើឲ្យក្រុមខ្លួនជោគជ័យ។
កីឡាករ Ronaldo ជាកីឡាករដែលលេងល្អបំផុតសម្រាប់ក្លិប Real Madrid ដោយជួយឲ្យក្លិបខ្លួនយកឈ្នះ តោខៀវ ដោយលទ្ធផល ៣ – ១ ដែលធ្វើឡើងកាលពីថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៣ ។ ក្នុងការប្រកួតនេះដែរ កីឡាករសញ្ជាតិព័រទុហ្គាលស្វែងរកគ្រាប់បាល់ជូនក្លិប បាន ២ គ្រាប់ ក្នុងនោះគ្រាប់បាល់ ១ គ្រាប់បានមកពីការស៊ុតហ្វ្រីហ្គិតយ៉ាងស្អាតជាទីបំផុត ។
លើសពីនេះទៅទៀតកីឡាករ Ronaldo បានយកបាល់ចាក់ចោលដោយរងគ្រោះជាច្រើនពី អ្នកចាំទី តោខៀវ Petr Cech និងដល់ថ្នាក់ហូរឈាមកែងជើងទៀតផង។ ប៉ុន្តែរឿនេះមានតែមនុស្សពីរ ទៅ ៣ នាក់តែប៉ុណ្ណោះដែលដឹងរឿងនេះ ខណៈដែលគាត់របួសកែងជើង ដោយមានស្នាមឈាមផងដែរ តែគាត់នៅតែក្រាញននៀលលេងដល់ទីបញ្ចប់។សម្រាប់ការប្រកួតនេះដែរ លោក Jose mourinho បានបរាជ័យជាលើកដំបូងជាមួយនឹងក្លិបដែលខ្លួនធ្លាប់បានបង្វឹកហាត់ កាលពីរដូវលកាលចាស់ ខណៈដែលខ្លួនមកកាន់តោខៀវ បាននរយៈពេល ២ ខែ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់