ព័ត៌មានជាតិ

កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ឃាត់ខ្លួន​ជនសង្ស័យ ​២​នាក់​ ដកហូត​ថ្នាំ​ញៀន ​២២​កញ្ចប់​ កាំភ្លើងខ្លី​១​ដើម​

មណ្ឌលគិរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​ផ្នែក​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ បាន​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​សេនី​យ៏​ស្នងការ​ និង​ការ​ដឹកនាំ​សម្របសម្រួល​ដោយ​លោក​ ម៉​ម​ វ៉ា​ន់​ដា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ នៅ​ចំណុច​ផ្ទះ​ជួល​ ស្ថិត​ក្នុងភូមិ​ចំការ​តែ​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​

​លទ្ធផល​នៃ​ប្រតិបត្តិការ​នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី​ ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២០​ គឺ​ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ និង​ឆែកឆេរ​ក្នុង​ម៉ូតូ​ និង​បន្ទប់​ជួល​ លើ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០២​នាក់​ ៖​

១.​ ឈ្មោះ​ ដា​ រី​ ហៅ​ ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​ ៣២​ ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ស្រុក​កំណើត​ ភូមិ​ព្រែក​ទន្លាប់​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ។​ បច្ចុប្បន្ន​ស្នាក់​នៅ​ :​ ភូមិ​ចំការ​តែ​ សង្កាត់​ស្ពាន​មាន​ជ​យ័​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​

២.​ ឈ្មោះ​ ជា​ ផា​លី​ណែ​ត​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មានស្រុក​កំណើត​:​ ភូមិ​អូរ​បែក​ក្អម​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​ ទីលំនៅ​បច្ចុប្បន្ន​ :​ ភូមិ​ចំការ​តែ​ សង្កាត់​ស្ពាន​មាន​ជ័​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​

​សម្ភារៈ​ និង​វត្ថុ​តាង​ ដកហូត​បាន​រួម​មាន​ ៖​ សារធាតុ​ស​ង្ស​យ័​ថា​ជា​សារធាតុ​ញៀន​មា​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា​(​ ម៉ាក​ទឹកកក​ )​ចំនួន​២២​កញ្ចប់​ (​ ៦​កញ្ចប់​ធំ​ ;​ ៧​កញ្ចប់​ធំ​ល្មម​ ;​ ៩​កញ្ចប់​តូច​ )​ ​,​ អាវុធ​ចំនួន​ ១​ ដើម​ ម៉ាក់​ G19​ AUSTRIA​ WET​ 5168​ ផលិត​នៅ​ប្រទេស​ TAIWAN​ (​ ប្រើ​ហ្គា​ស​បាញ់​គ្រាប់កង់​ )​ ,​ ម៉ូតូ​ចំនួន​២​គ្រឿង​ (​ម៉ាក​ KTM​ DUKE​ 200​ ១​គ្រឿង​ ស្លាក​លេខ​ភ្នំពេញ​ 1​ CS–1228​ ;​ ម៉ាក់​ TODAY​ ១​ គ្រឿង​ គ្មាន​ស្លាក​លេខ​)​ រួម​នឹង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ព្រមទាំង​សម្ភារៈ​ និង​ម​ធ្យោ​ប​យ​ទាំងអស់​ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

មតិយោបល់