ព័ត៌មានជាតិ

ក្រុមក្មេងបង្ហោះម៉ូតូចំនួន១៣នាក់ត្រូវបាននាំខ្លួនមកធ្វេីការអប់រំណែនាំនៅស្នងការដ្ឋាន

បាត់ដំបង: គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ដោយ បានការ សម្របសម្រួល លេី នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំ បូង ខេត្ត បាត់ដំបង នៅ ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២ ០ វេលាម៉ោង ១៦និង០០ នាទី រហូត ដល់ វេលា ម៉ោង ៦និង០០ នាទី នៅ ចំណុច ក្នុង ព្រលាន យន្តហោះ វាលបែកចាន និង លេី ផ្លូវ ហាយ វេ (ផ្លូវ វាងក្រុង) លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ បាន ចាត់តាំង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិប ត្តិការ បង្ក្រាប ករណី ជិះម៉ូតូ( បង្ហោះ ) លេីដងផ្លូវចំ នួន ០១ លេីក និង បាន ធ្វេីការ នាំខ្លួន ពួកគេ ចំនួន ១៣ នាក់ មក កាន់ ស្នងការដ្ឋាន រួមជាមួយ ម៉ូតូ ចំនួន ០៦ គ្រឿង ផង។

សូមបញ្ជាក់ជូនថា នៅលេីផ្លូវហាយវេ(វាងក្រុង)និង ក្នុងព្រលានយន្តហោះវាលបែកចាន ក្រុមក្មេងបង្កអណាធិបតេយ្យតែងតែប្រេីប្រាស់ម៉ូតូជិះបង្ហោះចុះឡេីងក្នុងល្បឿនយ៉ាងលឿន ជា ហេតុបង្កឱ្យមានការរំខានពីអ្នកប្រេីប្រាស់ផ្លូវ ហេី យម្តងម្កាលបានបង្កករណីគ្រោះថ្នាក់ផង ដែរ ។ ជារឿយៗសមត្ថកិច្ចនគរបាលចេញបង្រ្កាប នាំខ្លួន ពួកគេមកអប់រំណែនាំឱ្យឈប់ប្រព្រឹត្តិ ប៉ុន្តែបានស្ងប់ស្ងាត់បន្តិចសកម្មភាពបែបនេះក៏ផ្តេីមកេីតឡេីងវិញ។

បច្ចុប្បន្ន កម្លាំង ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ អប់រំ និង ឱ្យ អាណាព្យាបាល មក ធ្វេីកិច្ច សន្យា ធានា យក ទៅ អប់រំ បន្ត នៅ សហគមន៍ វិញ ៕

 

មតិយោបល់