ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមានការដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្តម ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី តាក់ សារិទ្ធ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន វេលាម៉ោង១៦និង៣០នាទីល្ងាច ស្ថិតនៅក្រុម០៥ ភូមិ០១ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យ៖ ១-ឈ្មោះ JIN CHAO BIN ភេទប្រុស ជនជាតិចិន សញ្ជាតិចិន មុខរបរ មិនពិតប្រាកដ ។
២-ឈ្មោះ LIANG TING ភេទប្រុស ជនជាតិចិន-សញ្ជាតិចិន ។
៣-ឈ្មោះ WANG JIAN WEI ភេទប្រុស ជនជាតិចិន សញ្ជាតិចិន ។
ដកហូតវត្ថុតាងរួមមាន៖ -ម្ស៉ៅសសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ ។ -កញ្ឆាក្រៀមចំនួន០១កញ្ចប់ ។
-ថ្នាំគ្រាប់អក្សWY ចំនួន៦៩គ្រាប់ ។ -ថ្នាំដបពណ៌ទឹកមាសសង្ស័យជាសារធាតុចំនួន២៨ដប ។ -ថ្នាំគ្រាប់ពណ៌ប្រផះសង្ស័យជាសារធាតុញៀនចំនួន០២គ្រាប់ ។ -ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង ។ -កាំភ្លើងខ្លីម៉ាក SIG SAUER មួយដើម ។ -បំពង់ជក់ចំនួន០២ ដប ។ -ថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន ។ -ទូរស័ព្ទចំនួន០៧ គ្រឿង ។ -រថយន្ត ចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងបញ្ជូនទៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់