ព័ត៌មានជាតិ

ខ្មែរឥស្លាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីជេរប្រមាថនិងគំរាមសម្លាប់ បងប្អូនឯង

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី មានករណីជេរប្រមាថនិងគំរាមសម្លាប់នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះបងបង្កើតឈ្មោះ ម៉ាន រ៉ហីម៉ាស់ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។
ជនសង្ស័យត្រូវ​ប្អូនបង្កើតឈ្មោះ ម៉ាន យូសុះ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដឃាត់ខ្លួន។

វត្ថុតាងចាប់យក៖ កាំបិតប៉័ងតោចំនួន១ ,ទួណឺវីសចំនួន១,កំសៀវទឹកចំនួន១,ឈើជ្រុង១កំណាត់ប្រវែង៤៩ស.ម ។

នៅវេលាកើតហេតុខាងលើ ពេលដែលជនរគ្រោះកំពុងតែអង្គុយលេងជាមួយម្តាយនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យមិនដឹងជាខឹងរឿងអ្វីទេ បានដើរចូលមកជេរប្រមាថ ហើទាញយកកំណាត់ឈើជ្រុង និងកំសៀវទឹកគប់ តែមិនត្រូវទេ បន្ទាប់មកទៀតជនសង្ស័យបានស្ទុះទៅយកកាំបិតប៉័ងតោ និងទួណឺវីសកាន់នៅជាប់ដៃគំរាមកាប់សម្លាប់ចោលទាំងពូជ ហើយបានជិះម៉ូតូចេញពីផ្ទះបាត់ទៅ។

ដោយជនរងគ្រោះនិងអ្នកផ្ទះមានការភ័យខ្លាច និងអំពើគំរាមកំហែងជាច្រើន លើកច្រើនសារពីសំណាក់ជនសង្ស័យលែងបានទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើមមៀន ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋា ននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់