ភ្នំពេញៈ កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេមួយកន្លែងប្រទះឃើញ ជនបរទេសចំនួន ០៨ នាក់ ស្រី ០១ នាក់ ជាជនជាតិវៀតណាមទាំងអស់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារត្រឹមត្រូវ។
ទីតាំងចុះត្រួតពិនិត្យ គឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនមកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងបន្តចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់