៨ មិនា គឺជាថ្ងៃដែលពិភពលោកទទួលស្គាថា ជាពិធីបុណ្យជាតិដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងសកលលោកទាំងមូល ដែលបង្ហាញអំពីការគោរពសិទ្ធិរបស់នារី និងការផ្តល់តម្លៃចំពោះនារីនោះដែលជាមាតានៃពិភពលោក និង ជាអ្នកផ្តល់កំណើតដល់ផងដែរ ។ នារីគ្រប់រូបដែលរួមជាមួយនឹងម្តាយ យាយ បងស្រី ប្អូនស្រី មីង និងនារីជាច្រើនទៀតដែលអ្នកស្គាល់បានផ្តល់កំណើត ផ្តល់នូវភាពជិតស្និទ្ធិ ចែករំលែកនូវក្តីរីករាយ និងជួយកិច្ចការងារជាច្រើនទៀតដែលបុរសមិនអាចធ្វើបាន។ទិវានារីអន្តរជាតិ ០៨ មិនា នេះគឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រវាបានចាក់ឫសគុល ក្នុងការតស៊ូរបស់នារី អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមជាមួយនិងបុរស ដោយស្មើភាគ្នា។ ជារាងរាល់ឆ្នាំក្នុងប្រទេសកម្ពុជាតែងតែប្រារព្ធទិវានេះ ទាំងថ្នាក់ជាតិនិងខេត្ត ។លោកយាយម្នាក់ឈ្មោះ នុប ទូច មានអាយុ៧៥ឆ្នាំហើយលោកយាយមានទីលំនៅភួមិផ្លូវក្របី ឃុំអន្លង់វឹល ស្រុកកណ្ដៀង ខេត្តពោធិសាត់ ដែលបច្ចុប្បន្ននេះលោកយាយជាស្ត្រីមេមាយជាង៣០ឆ្នាំមកហើយ ដោយស្វាមីលោកយាយត្រូវបានប៉ុលពតយកទៅសម្លាប់ចោល។ហើយបន្ទុកទុកនេះ បានធ្លាក់មកលើលោកយាយក្រោយថ្ងៃរំដោះ០៧មករា ត្រូវលោកយាយចិញ្ចើមកូន០៧នាក់និងក្មួយៗកំព្រា០៥នាក់ទៀត ថែមទាំងលោកយាយចូលរួមចំណែកជួយការងារជួយសង្គម ក្នុងចំណោមនារីដ៍អង់អាចផ្សេងទៀតដែលបានធ្វើងារដ៍លំបាក់ដូចបុរសផងដែរ។ជួបលោកយាយ នុប ទូច ផ្ទាល់ក្រោយពេលពីកានែនាំរបស់លោក ផល ផេន ប្រធានភួមិ នៃអាជ្ញាធមរដែនដីនេះពីប្រវ័ត្តការតស៊ូរបស់លោកយាយថា ក្រោយថ្ងៃរំដោះ០៧មករាឆ្នាំ១៩៧៩មក លោកយាយជាស្ត្រីមេមាយដោយស្វាមីត្រូវប៉ុលពតសម្លាប់ ។ លោកយាយត្រូវទទួលខុសត្រូវចិញ្ចើមកូននិងចៅៗសរុបទាំងអស់១២នាក់ កាលនោះលោកយាយបានពុះពារគ្រប់បែបយ៉ាង រែកពុនលីសែងធ្វើកិច្ចការងារគ្រប់បែបយ៉ាងដូចបុរស ដើម្បីចិញ្ចើមពួកគេ ហើយកាលនោះលោកយាយបានជួយកិច្ចសង្គមមួយចំនួនទៀត តាមរយះកាលនោះធ្វើ(ក៥) ផ្លូវលេខ៥៦ដើម្បីកាប់ឆ្កាព្រៃឲ្យបងៗកងទ័ព។លោកយាយ នុប ទូច ក៍បានបន្តថា បន្ទាប់ពីចប់ភារកិច្ចរបស់រដ្ឋឈប់ហើយ កូនៗនិងក្មួយៗមួយចំនួនដែលប្រុសៗដល់ទៅ៩នាក់នោះ បានទៅបំរើទ័ព៤នាក់ សល់ប៉ុន្មានយាយត្រូវចិញ្ចើមពួកគេរហូតបែកគ្រួសារ មានប្ដីប្រពន្ធកូនអស់ ក្នុងនោះកូនយាយនិងក្មួយក៍បានស្លាប់ក្នុងសមោរភួមិបីនាក់និងសល់បនាក់ជាក្មួយរស់សព្វថ្ងៃពិកាជើង នៅលើសមោភួមិផងដែរ។លោកយាយ នុប ទូច ក៍បានបញ្ជាក់ចុងក្រោយខ្លះៗថា យាយធ្វើកិច្ចកាបុរសបានគ្រប់បែបយា៉ង រួមទាំងកិច្ចការជាស្ត្រីមេផ្ទះបានថែមទៀត តែរតាំងពីឆ្នាំ២០០៣មក កូននិងក្មួយ គេធំនិងមានគ្រួសារមួយចំនួនហើយ ទើបយាយចូលវត្តតាំងសិល្យ៍រហូតដល់ពេលនេះតែម្ដង។លោក ផល ផេន អាជ្ញាធមរទីនោះបានឲ្យដឹង បន្ថែមថា លោកយាយជាស្ត្រីដែលជួយសង្គមផងនិងជាមាតាដែលគ្រប់គ្រងចិញ្ចើមបីបាច់កូននិងចៅៗបានល្អថែមទៀតមិនចាញ់បុរសឡើយ ។ទាំងនេះហើយទើបពិភពលោកនៅគ្រប់ប្រទេសបាន យកចិត្តទុកដាក់ថ្ងៃ០៨មិនានេះ អោយស្ត្រីទទួលបានការអប់រំ យ៉ាងតិចត្រឹមថ្នាក់ទី ៩ ដើម្បីអាចចូលរួមអភិវឌ្ឍន៍ សង្គម និងអាចដោះស្រាយបញ្ហាផ្សេងៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ក្រុមគ្រួសារដោយមិនចាញបុរសឡើយ៕
ព័ត៌មានជាតិ
មតិយោបល់