ព័ត៌មានជាតិ

ខ្មែរ-វៀតណាម២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីវាយយកម៉ូតូ ជនជាតិអូស្រ្តាលី

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី កម្លាំងផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណីលួច និងវាយយកម៉ូតូ កាលពីវេលាម៉ោង២១ និង៣០នាទីនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្បែរផ្លូវលេខ៨៦ កែង៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះឈ្មោះ DANIELLEE ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិអូស្រ្តាលី មុខរបរទេសចរ ស្នាក់នៅអាផាតមេនហុកសាន បន្ទប់លេខ១០៨៥ ផ្លូវលេខ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អត្តសញ្ញាណជនសង្ស័យ៖១-ឈ្មោះ ភឿន សុផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។២-ឈ្មោះ មុន ស្រីនាង ហៅយួន ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបររកស៊ីផ្លូវភេទ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។៣-ឈ្មោះ សា ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(គេចខ្លួន)។
៤-ឈ្មោះ ពេជ្រ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(គេចខ្លួន) ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទី កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានបើកការស្រាវជ្រាវឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី ស្ថិតនៅចំនុច វិហារចាម ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបាននាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួរជនសង្ស័យទាំងពីរ បានសារភាពថាខ្លួន និងបក្ខពួកពិតជាបាននាំគ្នាធ្វើសកម្មភាពវាយយកម៉ូតូប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់