ព័ត៌មានជាតិ

អ្នកសារព័ព៌មានកម្ពុជា៨ស្ថាប័ន មកបំពេញទស្សនៈកិច្ចនៅទីក្រុងហូជីមិញ

សៃហ្កនៈ ក្រុមអ្នកសារព័ត៌មានកម្ពុជាមកពីស្ថាប័នផ្សេងៗគ្នាចំនួន១០ ក្នុងនោះមានទូរទស្សន៍ ការសែត និងonline ផងនោះត្រូវបានក្រុមហ៊ុនទេសចរណ៍ ឥណ្ឌូឆៃណាហែរីធេច ត្រាវែល បានអញ្ជើញឲ្យមកបំពេញទស្សនៈកិច្ច ស្វែងយល់ពីវិស័យទេសចរណ៍ និងសុខាភិបាលនៅទីក្រុងហូជីមិញប្រទេសវៀតណាម។

កញ្ញា ស្រី ទូច ទីប្រឹក្សាក្រុមហ៊ុន ឥណ្ឌូឆៃណាហែរីធេចត្រាវែល (Indochina Heritagae Travel) បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន មកកាន់ទីក្រុងហូជីមិញនេះ ដើម្បីឱ្យអ្នកសារព័ត៌មានកម្ពុជា បានស្វែងយល់ពីការរីកចំរើនក្នុងរយៈពេលចុងក្រោយនេះលើវិស័យទេសចរណ៍ ក៏ដូចជាវិស័យសុខាភិបាលរបស់ប្រទេសវៀតណាម ពិសេសក្នុងបំណងបង្កើនទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និង សុខាភិបាលរវាងប្រទេសកម្ពុជា-វៀតណាមឱ្យកាន់តែជិតស្និតថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ហើយក្រុមអ្នកសារព័ត៌មានទាំងអស់នឹងត្រូវបានអញ្ជើញទៅទស្សនានៅតំបន់ទេសចរណ៍សំខាន់ៗ រួមទាំងមន្ទីរពេទ្យឯកជនឃុកអាងខាង ដែលជាមន្ទីរពេទ្យទំនើបរបស់វៀតណាមទើបនឹងដំណើរការកាលពីពេលថ្មីកន្លងទៅនេះ។ សម្រាប់ដំណើរទស្សនកិច្ចថ្ងៃដំបូងនេះ ក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញទៅទស្សនានៅតំបន់កំសាន្តស៊ួយទៀង ដែលជាកន្លែងទេសចរណ៍កែច្នៃដ៏ពេញនិយម ស្ថិតនៅភាគខាងជើង ប្រមាណជា២០គីឡូម៉ែត្រពីទីក្រុងហូជីមិញ។

សូមបញ្ជាក់ តំបន់កំសាន្តស៊ួយទៀង មានផ្ទៃដីទំហំ៥៥ហិកតា មានកន្លែងកំសាន្តចំនួន១៥០ប្រភេទ ដែលបង្ហាញពីវប្បធម៌ ប្រពៃណី សាសនា និងនិគមផ្សេង ដោតស្រូបភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានប្រមាណជិត៥០០០នាក់ក្នុងមួយថ្ងៃ ហើយតំបន់កំសាន្តមួយនេះបានផ្តល់ការងារជូនពលរដ្ឋវៀតណាមប្រមាណជាង៨០០នាក់ ។ ទីក្រុងហូជីមិញគឺជាទីក្រុងសេដ្ឋកិច្ចដ៏ធំលំដាប់ទី២របស់វៀតណាម មានប្រជាជនរស់នៅជាង៩លាននាក់ ដែលភាគីច្រើនពួកគេប្រកបមុខរបរជាអ្នកជំនួញ និងជាតំបន់ដែលបានស្រូបយកលំហូរទេសចរណ៍រាប់លាននាក់ក្នុង១ឆ្នាំៗ៕

photo_2016-09-16_23-56-29photo_2016-09-16_23-56-32photo_2016-09-16_23-56-34photo_2016-09-16_23-56-36photo_2016-09-16_23-56-38photo_2016-09-16_23-56-41photo_2016-09-16_23-56-43photo_2016-09-16_23-56-44photo_2016-09-16_23-56-46photo_2016-09-16_23-56-48photo_2016-09-16_23-56-50photo_2016-09-16_23-56-52

មតិយោបល់