ព័ត៌មានជាតិ

បុរសអត់ស្គាល់អត្តសញ្ញាណម្នាក់ ចងកសម្លាប់ខ្លួន ភ្ជាប់ជាមួយម៉ូតូ PASSAPP បង្កការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌដូនពេញ

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋននគរបាលជាតិ បានឲ្យដឹងថា បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​ភ្ជាប់​ជាមួយនឹង​ផាស​អាប់​របស់​ខ្លួន​មិនដឹង​មូលហេតុ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ចូល​មក​ពិនិត្យ​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​ចំណុច​លើ​ដងផ្លូវ​មុខ​ផ្ទះ​លេខ​២៤,២៦E0​ ភូមិ​៣​ សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។

​បុរស​ខាងលើ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណសព​ សម្បុរ​ស្រអែម​ មាឌ​ស្ដើង​ កំពស់​ប្រ​ហេ​ល​១.៦០​ម៉ែត្រ​ ។

​តាម​ការ​បំភ្លឺ​ ឈ្មោះ​ព្រុំ​ ច័ន្ទ​ពិសិដ្ឋ​ ភេទ​ប្រុស​ មុខរបរ​រត់​ម៉ូតូ​កង​បី​ បាន​បំភ្លឺ​ថា​ មុន​ពេល​កើតហេតុ​ ថ្ងៃ​ទី​០៣.១០.២០២០​ វេលា​ម៉ោង​០២​និង​១៥​នាទី​ គាត់​បាន​ដឹក​ភ្ញៀវ​មក​ពី​ NAGA​ វិញ​ក៏​បាន​បើក​ម៉ូតូ​កង់​បី​មក​ឈប់​នៅ​ម្ដុំ​ផ្លូវ​១៣០ ​កែង​លេខ​៥​ ភូមិ​០៣​ សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ រួច​ក៏​បាន​ដើរមក​មុខ​ផ្ទះ​លេខ​២៤​និង​២៦Eo​ ដើម្បី​បត់ជើងតូច​ ។

​ប្រភព​បន្ត​ថា​ ពេល​មើលទៅ​មុខ​ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ ហើយ​ដើរទៅ​ជិត​រួច​ហៅ​ជន​រង​គ្រោះ​តែ​ជន​រង​គ្រោះ​មិន​ឆ្លើយ​ ។​ ពេល​ទៅ​មើល​ជិត​បន្តិច​ទើប​ដឹង​ថា​ជន​រង​គ្រោះ​បាន​ចងក​ គាត់​ក៏​បានរ​ត់ទៅ​ប្រាប់​មិត្តភក្តិ​នៅ​ជិត​នោះឲ្យ​ជួយ​មើល​ និង​បានឲ្យ​មិត្ត​ភក្ដិ​របស់ខ្ញុំ​ទៅ​ជួយ​រាយការណ៍​ដល់​សមត្ថកិច្ច ​ដើម្បី​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ​ ។​ ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ជា​ប្រចាំ​ និង​តែង​តែត្អូញត្អែរ​ថា​គាត់​ពិបាកចិត្ត​ ។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់​ និង​គ្រប់គ្រង​កន្លែង​កើតហេតុ​ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ និង​បាន​សហការ​ជា​មួ​ការិយាល័យ​ បច្ចេកទេស​វិឡា​សាស្ត្រ​ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ និង​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បង្កើត​ គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​ ពិនិត្យ​សព​និង​កន្លែង​កើតហេតុ​។​

​ជា​លទ្ធផល​ តាម​ការ​ពិនិត្យ​របស់​ផ្នែក​ជំនាញ​ បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន​ ។​

​ក្រោយ​ពី​បញ្ចប់​ការ​ពិនិត្យ​ ខាង​ជំនាញ​បច្ចេកទេស​ បាន​ប្រគល់​សព​ឲ្យទៅ​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​១ ​ដើម្បី​ចាត់ចែង​បន្ត​(​បច្ចុប្បន្ន​សព​តម្កល់​នៅ​វត្ត​ឫស្សី​សាញ់​)​។​
ទិស​ដៅ​បន្ត​កម្លាំង​ជំនាញ​ ខណ្ឌ​និង​ប៉ុស្តិ៍​បាន​និង​បន្ត​ការ​ស្រាវជ្រាវ ​ដើម្បី​កំណត់​អត្តសញ្ញាណ​និង​សាច់ញាតិ​ ៕

មតិយោបល់