ព័ត៌មានជាតិ

(មានវីដេអូ) ចុះបង្ក្រាបដេប៉ូស្តុកឈើដែលក្រុមឈ្មួញដុះស្លែ យកមកលាក់ទុក

ក្រចេះ: កម្លាំង​សមត្ថកិច្ចចម្រុះ ចុះ​បង្រ្កាបដេប៉ូឈើមួយកន្លែង ដែល​ក្រុមឈ្មួញដឹកជញ្ជូនយកមកលាក់ទុក​ កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសំពោច​ ឃុំឃ្សឹម​ ស្រុកស្នួល ខេត្តក្រចេះ។

​ក្រោមការដឹកនាំដោយលោក​ ហាក់ ហាន់ ព្រះរាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាឲ្យមន្រ្តីក្រោមឱវាទចុះ​បង្រ្កាបឈើ ដែលក្រុមឈ្មួញដឹកមកចាក់គរនៅចំណុចនោះ ដែលមានឈើជាច្រើន ម៉ែត្រគុប ដោយក្រុមឈ្មួញបម្រុង​លើកដាក់លើរថយន្តសាំយ៉ុងចេញដំណើរឆ្អោះទៅខេត្តត្បូងឃ្មុំដើម្បីលក់បន្ត​។

ជារៀងរាល់ថ្ងៃ គេមិនដែលឃើញមានការចុះ​បង្រ្កាបពី​មន្រ្តីជំនាញរដ្ឋបាលព្រៃឈើនោះទេ បែរជាបណ្តែតបណ្តោយឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើចេញយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការទុបស្កាត់អ្វីទាល់តែសោះ សូម្បីតែមានការចុះផ្សព្វផ្សាយយ៉ាងណាក៏ដោយ ក៏នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើដដែល ជាពិសេស គឺផ្លូវជាតិលេខ7Aនេះតែម្តង ចាប់តាំងពីខេត្តក្រចេះ រហូតមកដល់ខេត្តត្បូងឃ្មុំ ក្នុងមួយយប់ៗរាប់សិបរថយន្ត​ បើគិតជាមេព្រៃដែលនៅតាមដងផ្លូវជាតិវិញនោះ មានទៅដល់បួនដប់កន្លែងឯណោះ បើមិនមានការបើដៃឲ្យក្រុម ឈ្មួញដឹកជញ្ជូនឈើទេនោះ ពួកក្រុមឈ្មួញទាំងនោះ ក៏មិនហ៊ានដឹកដែរ ដោយសារមានកាឃុបឃិតគ្នាជាប្រព័ន្ធអស់រួចទៅហើយ​។ លុះត្រាតែមានបទបញ្ជាពីរលោកព្រះរាជអាជ្ញា ទើបមន្រ្តីទាំងនោះអើពើ ប្រសិនបើអ្នកសារពត៌មានឃើញបទល្មើសជាក់ស្តែងរាយការណ៍ទៅមន្រ្តីជំនាញវិញនោះ ដូចអូសឫស្សីបញ្ចាស់ចុង ? ជាពិសេសឆ្លើយថាជាប់រវល់តែប៉ុណ្ណោះ មិនដែលថា មានពេលទំនេរនោះឡើយ ដូឆ្នេះហើយមានតែរាយការណ៍ទៅលោកព្រះរាជអាជ្ញានោះទេ ទើបចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសព្រៃឈើបាន បើមិនដូចឆ្នេះទេ ព្រៃឈើនឹងរលាយហិនហោចជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា នៅក្នុងខេត្តក្រចេះ លុះត្រាតែមានបទបញ្ជាពីលោកព្រះរាជអាជ្ញាទើបមន្រ្តីទាំងនោះហើបគូថ ហើយសព្វថ្ងៃនេះលោកព្រះរាជ្ញា នឹងខិតខំព្យាយាមទប់ស្កាត់បទល្មើទាំងឡាយណាដែលកើតមានឡើងឲ្យខានតែបាន ដើម្បីប្រយោជន៍ជាតិ លោកមិនគិតពី​ការនឿយហត់នោះឡើយ​៕

មតិយោបល់