ព័ត៌មានជាតិ

ករណីបុរសវ័យចំណាស់ម្នាក់ ធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទះ បានឲ្យដឹងថា កាលពីថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង៧និង២០នាទី មានករណីអត្តឃាតចងក នៅចំណុចខាងក្រោយផ្ទះឈ្មោះ រ៉េន ថុល អាយុ៥០ឆ្នាំ ភេទប្រុស ស្ថិតក្នុងភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ​ដែលចម្ងាយប្រហែល៣០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ កែវ ហឿម អាយុ៥៩ឆ្នាំ ភេទប្រុស រស់នៅភូមិ-ឃុំខាងលើ បានចងករបស់ខ្លួននិងក្រមា ជាមួយដើមស្តៅបណ្តាលឲ្យស្លាប់ ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីមន្រ្តីជំនាញបានពិនិត្យសាកសពរួច ក៏បានសន្និដ្ឋានថាជនរងគ្រោះ បានស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយសារជនរងគ្រោះ មានសតិមិនគ្រប់(សរសៃប្រសាទ)។

ចំពោះសាកសពជនរងគ្រោះ នគរបាលមូលដ្ឋានបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់