កំពតៈ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៤និង៥០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណី រវាងរថយន្តនិងម៉ូតូ លើកំណាត់ផ្លូវជាតិ០៣ ចំបង្គោលគីឡូម៉ែត្រលេខ៩៨ ស្ថិតនៅភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក ។
១-អ្នកបើកបរម៉ូតូឈ្មោះ ភ័ក្រ្ត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក បើកបរម៉ូតូម៉ាក ហុងដាឌ្រីម C125 ផលិតឆ្នាំ២០១១ ស្លាប់នៅនឹងកន្លែងកើតហេតុ។
២-អ្នករួមដំណើរឈ្មោះ ប៉ែន ចាន់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិភូមិឃុំជាមួយគ្នា រងរបួសស្រាល ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
៣-អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួន បន្សល់ទុកនូវរថយន្ត ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3A2887 សណ្ដោងរ៉ឺម៉កលេខ ភ្នំពេញ 4A0096។
វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឈូក ៕
មតិយោបល់