ភ្នំពេញៈ យោងតាផេក ស្នងការដ្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង៣០នាទី ឈ្មោះ ឆាយ ឧត្តម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ៤៩៦ ក្រុម១០ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមានសតិមិនប្រក្រតី បានដើរកាន់កាំបិត និងដំបងរករឿងប្រជាពលរដ្ឋ ដែលរស់នៅជិតខាង ដែលធ្វើឲ្យពួកគាត់មានការភ័យខ្លាច ហើយក៏បានរាយការណ៍មកសមត្ថកិច្ច ពេលនោះក៏បានចុះទៅអន្តរាគមន៏ តែនៅពេលនោះឈ្មោះនេះបានចូលទៅសំងំនៅក្នុងផ្ទះរបស់ខ្លួន។
លុះរហូតមកដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨ និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ បានធ្វើការឃាត់ខ្លួនឈ្មោះ ឆាយ ឧត្តម បាននៅចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុមទី១៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីសមត្ថកិច្ចសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន មានសារជាតិញៀន ក្រោយមកលោកចៅសង្កាត់ បានទំនាក់ទំនងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ និងបានប្រគល់រួចរាល់នៅម៉ោង១២និង៤០នាទីថ្ងៃខែឆ្នាំដដែល។
សមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ឆាយ ឧត្តម នេះគឺនៅក្នុងអំឡុងខែ០៩ ឆ្នាំ២០១៩ គឺសមត្ថកិច្ចប៉ុស្តិ៍ បានចាប់បញ្ចូនប្រគល់ឲ្យមន្ទីរសង្គមកិច្ច រួចម្តងមកហើយ លុះរហូតមកដល់ខែ០៤ ឆ្នាំ២០២០ ក៏បានចេញមកវិញ។ លុះមកដល់ថ្ងៃនេះ ក៏បានចាប់បញ្ចូនជាលើកទីពីរ៕
មតិយោបល់