ព័ត៌មានជាតិ

ជិះម៉ូតូបុកដើមឈើ បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់

បាត់ដំបង: នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០២និង៤៥នាទី នៅចំណុចផ្លូវកោងព្រំប្រទល់ស្រុកភ្នំព្រឹក និងស្រុកកម្រៀង ស្ថិតក្នុងភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ជិះម៉ូតូបុកដើមឈើដោយខ្លួនឯង បណ្តាលឲ្យមនុស្សចំនួន៣នាក់ ស្លាប់និងរបួសធ្ងន់ ។

ក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យស្រ្តីម្នាក់ បាត់បង់ជីវិត នៅកន្លែងកើតហេតុ និង២នាក់ផ្សេងទៀត រងរបួសធ្ងន់ ភេទប្រុស ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកសាកសពស្រ្តីរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់