ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីម C125 បុករថយន្ត មែសសឺដែសកំពុងបត់ បណ្តាលឲ្យដួលរងរបួសធ្ងន់

តាកែវ: នៅថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០វេលាម៉ោង១៨និង១១នាទី នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៩០-៩១ ក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្ត ទិសដៅស្របទិសគ្នា បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125ពណ៌ ខ្មៅពាក់ផ្លាកលេខ បាត់ដំបង1L-8350 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុករថយន្តកំពុងបត់ឆ្វេងមួយគ្រឿង ម៉ាក មែសសឺ ដែស ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 2E-6999 បើកបរដោយឈ្មោះ ណុប វឌ្ឍនា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (គ្មានរបួស) ដែលបើកបរមកពីទិសខាងកើត។

មូលហេតុ៖ បណ្តាលមកពីរថយន្តបត់ឆ្វេង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានចុះទៅដល់បានយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រាំកក់ កសាងសំណុំរឿងតាមនីតិវិធី។ ចំណែកជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ដើម្បីព្យាបាល ៕

មតិយោបល់