ព័ត៌មានជាតិ

បន្សល់ទុកប្រពន្ធ និងកូន ២នាក់ ឲ្យកំព្រា ករណីរថយន្តបើកលឿនបុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ: នៅថ្ងៃ ច័ន្ទ ៤កើត ខែកត្ដិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២៣និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងម៉ូតូ ត្រង់ចំណុចគល់ស្ពានដែកចម្ការដូង លើផ្លូវ២១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុសម្នាក់ បានស្លាប់បាត់បង់វីជិតនៅកន្លែងកើតហេតុ។

១/ ភាគីម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HV-3281 អ្នកបើកបរមានឈ្មោះ ហាយ គីណូ ភេទប្រុស អាយុ ៤៤ឆ្នាំ មានប្រពន្ធ និងកូន ២នាក់ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ពាក់មួកសុវត្ថិភាព)។
២/ ភាគីរថយន្តម៉ាក HYUNDAI ពណ៌សក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-8306 អ្នកបើកបរមានឈ្មោះ ស៊ុន សុខគា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិវាល ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ឃាត់ខ្លួន)។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបើកបក្នុងទិសដៅពីជើងទៅត្បូង ចំណែកម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិចរួចបត់ឆ្វេងមកត្បូង ពេលមកដល់ចំណុចកើតរថយន្តក៏បានបុកម៉ូតូពីក្រោយបណ្ដាលឲ្យដួលតែម្ដង។

មូលហេតុ៖ មកពីភាគីរថយន្តបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

សម្ភារ:ខូចខាត៖ បណ្ដាលឲ្យរថយន្ត និងម៉ូតូរងការខូចខាតស្រាល។

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ
សពត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់