ព័ត៌មានជាតិ

សិស្ស​វិទ្យាល័យ​ពីរ​នាក់​ត្រូវ​បុរស​វ័យ​ចំណាស់​បោក​ស៊ី​ហ្ស៊ី​ន ដោយ​ឲ្យ ៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការ​រួមភេទ​

​ហ្ស៊ី​មបា​វេ​៖​ឪពុក​ម្តាយ​របស់​ក្មេងស្រី​ជំ​ទង​ពីរ​នាក់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​ដែល​មិន​ឃើញ​កូនស្រី​របស់​ខ្លួន​ត្រឡប់មក​ពី​សាលា​វិញ​។ បើ​តាម​របាយកាណ៍​ឲ្យដឹងថា​ក្មេងស្រី​វ័យ ១៥ ឆ្នាំ​ជនជាតិ​ហ្ស៊ី​មបា​វេ​ទាំង​ពីរ​នាក់​នោះ​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​។

​បន្ទាប់​ពី​ហេតុ​ការ​នេះ​កើត​ឡើង​បុរស​ម្នាក់​បាន​ប្រទះឃើញ​ក្មេងស្រី​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំង​ពីរ​កំពុង​តែ​ឈរ​នៅ​មាត់ទ្វារ​ផ្ទះ​របស់​បុរស​វ័យ​ចំណាស់​ម្នាក់ ហើយ​គាត់​ក៏​ជូនដំណឹង​ឲ្យ​អាណា​ព្យាបាល​ក្មេង​ទាំង​ពីរ​ឲ្យ​ប្តឹង​ប៉ូលិស​តែម្តង​។ ក្មេងស្រី​នោះ​បាន​និយាយប្រាប់​ប៉ូលិស​ថា​លោក George venter ជា​បុរស​វ័យ​ចំណាស់​បាន​ផ្តល់​ប្រាក់​ឲ្យ​ពួកគេ ២០ ដុល្លារ​សម្រាប់​ការ​រួមភេទ មុន​ពេល​ទៅ​នៅផ្ទះ​របស់​គាត់​។

​បន្ទាប់​ពី​ក្មេងស្រី​ទាំងនោះ​បាន​ទៅ​រស់នៅ​ជាមួយ​បុរស​វ័យ​ចំណាស់​នោះ គាត់​បាន​សន្យាថា​នឹង​ផ្តល់ប្រាក់ ៥ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការ​រួមភេទ​។ បច្ចុប្បន្ន​នេះ​លោក Venter កំពុងតែ​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធ​ធនាគារ​ពីបទ​រួម​ភ​ទ​ជាមួយ​អនីតិជន​៕​
Kissing

មតិយោបល់