ភ្នំពេញៈ នៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីឆ្លងចរន្តអគ្គិសនី បង្កជាអណ្ដាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ ស្ថិតតាមផ្លូវបេតុងច្រកចូលខ្លោងទ្វារវត្តសំរោងអណ្ដែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានជិះម៉ូតូដើរល្បាត លុះមកដល់ចំណុចក្បែររបងវត្តសំរោងអណ្ដែត ស្រាប់តែឮសូរសម្លេងផ្ទុះ ទៅមើលឃើញភ្លើងឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ ភ្លាមៗសមត្ថកិច្ចក៏បានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍បាញ់ពន្លត់តែម្ដង។
សន្និដ្ឋាន៖ បណ្ដាលមកពីឆ្លងចន្តរអគ្គិសនី។
សូមបញ្ជាក់៖ ករណីនេះ ប្រើរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿង និងរលត់ទៅវិញវេលាម៉ោង ១២និង៥៥នាទីថ្ងៃដដែល មិនបង្កឲ្យឆាបឆេះដល់ផ្ទះពលរដ្ឋឡើយ៕
មតិយោបល់