ព័ត៌មានជាតិ

អប់រំ​ម្ចាស់​ទូក​ចម្លង ដើម្បី​ធានា​សុវត្ថិភាព​​ដឹកជញ្ជូន​ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

កំពង់ឆ្នាំងៈ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះធ្វើការអប់រំដល់ម្ចាស់កាណូតដ ទទឹង និងម្ចាស់ទូកដ ទេសចរណ៍ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការដឹកជញ្ជូនអ្នកដំណើរក្នុងរដូវភ្ជុំបិណ្ឌនេះ។

នាឱកាសនោះផងដែរ លោក ឡុច វណ្ណារ៉ា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការណែនាំឲ្យម្ចាស់កាណូតដរទាំងអស់មុនចេញដំណើរ ត្រូវត្រួតពិនិត្យលើ អាវពោង ដឹកលើសទម្ងន់ ពិនិត្យអាកាសធាតុ ឲ្យអ្នកដំណើរអង្គុយមានរបៀប រួមទាំងការដាក់សម្ភារៈ ផ្សេងៗដែលងាយ និងបង្កបញ្ហាទាំងនេះ គឺជាការប្រុងប្រយ័ត្ន និងបង្ការ ទប់ស្កាត់ នូវឧបទ្ទវហេតុ ហេតុផ្សេងៗដែលកើតមាន ជាយថាហេតុ ព្រោះថា រដូវបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋគ្រប់ទីកន្លែងធ្វើដំណើរពីគ្រប់ទិសទីទៅកាន់លំនៅឋានជួបជុំសាច់ញាតិ គ្រួសារ និងដាក់បិណ្ឌជាបន្តបន្ទាប់ ដោយចំនួនមនុស្សមានការកើនឡើងច្រើនលើសធម្មតា៕

boot-4boot-5boot-6boot-1boot-2boot-3

មតិយោបល់