សៀមរាបៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៦និង១៥នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងលោកសង្ឃដើរឆ្លងថ្នល់នឹងរថយន្ត
នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៦៣-៣៦៤ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
រថយន្តម៉ាក Revo ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2C-0017 បើកបរដោយឈ្មោះ សំ ធី ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងទិសដៅពីកើត ទៅទិសខាងលិច។ បានបុកព្រះសង្ឃ មួយអង្គកំពុងនិមន្តឆ្លងថ្នល់ពីទិសជើងទៅទិសត្បូងបម្រុងកាក់រថយន្ត ត្រលប់ទៅខេត្តសៀមរាវិញ ព្រះសង្ឃព្រះនាម សាង សុធា ភេទប្រុស ព្រះជន្ម ៦៨ ព្រះវស្សា គង់នៅវត្តចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
បណ្តាលឲ្យ៖
-សុគតព្រះសង្ឃ០១អង្គ ព្រះនាម សាង សុធា(ពេលបញ្ជូនដល់ពេទ្យ)។
-ខូចខាតរថយន្តស្រាល ០១គ្រឿង។
មូលហេតុគ្រោះថ្នាក់បណ្តាលមកពី៖
-ព្រះសង្ឃនិមន្តឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន។
-អ្នកបើករថយន្តបើកមានល្បឿនលឿន។
ចំណែកវត្ថុតាងកម្លាំងជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់