ព័ត៌មានជាតិ

សាឡង់ដឹកខ្សាច់ បើកបុកទូកអ្នកនេសាទដាច់ជាពីរកំណាត់លិចកណ្ដាលទន្លេ ទាំងលុយ ៧ពាន់ដុល្លារ

ភ្នំពេញៈ ទូកកាណូតនេសាទជនជាតិអ៊ីស្លាម១គ្រឿង ត្រូវបានសាឡង់ដឹកខ្សាច់មួយគ្រឿងបានបើកបុកដាច់ជាពីរកំណាត់ ហើយលិច បាត់នៅក្នុងទន្លេសាប បាត់ ទាំងលុយ ៧ពាន់ដុល្លារ ទោះបីជាយ៉ាងណា ពុំបណ្តាលអោយមនុស្ស រងគ្រោះថ្នាក់ឡើយដល់អាយុជីវីតឡើយ មានតែស្រ្តីជាប្រពន្ធ បានរងរបួសពកក្បាល ។ បន្ទាប់ពី បុកទូកលិចសាឡង់មួយគ្រឿង នោះ ក៏បានបើកទៅបាត់ដោយសន្យាថា ចាំដោះស្រាយសងការខូចខាតជាក្រោយ ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២និង៤០នាទីថ្ងៃត្រង់ទី១១ ខែកក្កដា ឆ្នាំ២០២១ ភូមិទី១ (ក្បាលជ្រោយចង្វារ) មុខបរមរាជវាំង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ទូកនេសាទដែលសាឡង់បុកលិច មានម្ចាស់ ជិះចំនួន ៣នាក់ ប្តី ប្រពន្ធ និងកូនប្រុសរួមមាន៖ ១.ឈ្មោះ ស្មាន់ ខសិន ភេទប្រុស អាយុ ៦០ឆ្នាំ,២.ឈ្មោះ លែប អាធីកាស អាយុ ៦០ឆ្នាំ ជាប្រពន្ធ និង៣.ឈ្មោះ សារ គីរីន ភេទប្រុស អាយុ ២១ឆ្នាំ ជាកូន មានលំនៅ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីម្ចាស់ ទូកបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងក្រុមគ្រួសារ ជិះទូកកាណូតនេសាទមួយគ្រឿង ខាងលើមកពីលក់ត្រីនៅរាជធានីភ្នំពេញ។ ខណៈនោះស្រាប់តែ មានសាឡង់ដឹកខ្សាច់មួយគ្រឿងបានធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង ក៏បានមកបុកទូក កាណូតពេញទំហឹង បណ្តាលអោយលិចបាត់ នៅក្នុងទន្លេតែម្តង។
ប្រភពបានបន្តទៀតថា ក្នុងហេតុការណ៍នេះ អ្នកនេសាទ បានលោតចេញហែល ទឹក គេចពីគ្រោះថ្នាក់ហើយ ភ្លាមៗត្រូវទូកនេសាទជនជាតិអ៊ិស្លាមដូចគ្នា ចេញទៅជួយសង្គ្រោះ ។បន្ទាប់ពី កើតមានគ្រោះថ្នាក់សាឡង់ ក៏បានបើកទៅបាត់ដោយសន្យាថា ធានាសងការខូចខាត។

តាមប្រភពព័ត៌មានអោយដឹងទៀត ភ្លាមៗ ម្ចាស់ ទូក នេសាទ ក៏ បានទាក់ទងទៅជនជាតិអ៊ិស្លាមដូចគ្នា ប្រមាណជិត១០ទូកបាននាំគ្នា មកងូតរាវរកទូកអស់ប្រមាណ ១ម៉ោង ទើបរកឃើញ តែមួយកំណាតនិងម៉ាស៊ីន តែប៉ុណ្ណោះ ។ ចំណែកមួយកំណាត់ទៀត និងសម្ភារៈ រួមមានសំណាញ់ចំនួន២ និងលុយ ប្រមាណ ៧ពាន់ដុល្លារ បានលិចបាត់ក្នុងទន្លេមិនទាន់រកឃើញនៅឡើយ ៕

មតិយោបល់