ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងរដ្ឋាននគរបាលខេត្តព្រះសីហនុ បានដកហូតបានអាវុធវែង ម៉ាក AK ចំនួន ០២ដើម និង គ្រាប់កាំភ្លើងចំនួន១១គ្រាប់ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០២ និង៤២នាទី ដែលគេមកប្លុងចោលនៅចំណុច ផ្លូវឡើងលើភ្នំសាយហាក់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
តាមរបាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋប្តឹងរាយការណ៍តាមរយៈទូរស័ព្ទហតឡាញ របស់គណៈអភិបាលខេត្តថា ឃើញអាវុធត្រូវបានគេប្លុងចោលនៅចំណុចខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ និងដកហូតបានអាវុធវែង ម៉ាក AK ចំនួន ០២ដើម, បង់ចំនួន ០២ និង គ្រាប់កាំភ្លើងចំនួន១១គ្រាប់ មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងរដ្ឋាននគរបាលខេត្តព្រះសីហនុស្រាវជ្រាវបន្ត ៕
មតិយោបល់