ព័ត៌មានជាតិ

នោះ! ការដ្ឋានស្ថានីយប្រេងឥន្ធនៈខុសច្បាប់មួយកន្លែងត្រូវកម្លាំងចម្រុះចុះឃាត់

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទីព្រឹក កម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសហការជាមួយមន្រ្តីជំនាញរ៉ែ និងថាមពល និងកម្លាំងមូលដ្ឋានចុះត្រួតពិនិត្យមើលទីតាំងសាងសងស្ថានីយប្រេងឥន្ទនៈចំនួន០១កន្លែង គ្មានលិខិតអនុញ្ញាត ដែលមានម្ចាស់ឈ្មោះស្ងួន លុយ ភេទស្រី ទីតាំងស្ថិតនៅភូមិសាស្ត្រ ភូមិអន្លង់ពី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយពីការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានធ្វើកិច្ចសន្យាផ្អាកសកម្មភាពសាងសង់ជាបណ្តោះអាសន្ន និងអប់រំណែនាំឲ្យម្ចាស់អាជីវកម្មរង់ចាំច្បាប់អនុញ្ញាតបង្កើតស្ថានីយប្រេងឥន្ទនៈពីស្ថាប័នពាក់ព័ន្ធជាមុនសិន ទើបអាចដំណើរការបាន។ ចំពោះការសាងសង់ត្រូវគោរពតាមសារាចរលេខ០១៤០ រថ. អប្រក.សករបស់ក្រសួងរ៉ែ និងថាមពល ៕

 

មតិយោបល់