យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៨:៤០នាទី មានករណីដែលក្រុមស៊ីវិលមួយក្រុមមានគ្នាប្រហែលជា ១០នាក់ បានចាប់បុរសម្នាក់ជាអ្នកបើកម៉ូតូកង់៣ វាយហើមមុខ និងដាក់ខ្នោះ ដែលកើតឡើងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មិនមែនជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ។
ពេលនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងសមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវរកមុខជនបង្កទាំងនោះ ៕
មតិយោបល់