ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! បុរសម្នាក់ ទៅបង់ត្រីបាត់មួយយប់ ព្រឹកឡើងទើបឃើញសាកសព

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ មានករណីបុរសម្នាក់ បានទៅបង់ត្រី ខណ:ខ្លួនកំពុងស្រវឹងស្រា ចុះទឹកយកសំណាញ់ដែលជាប់នៅសសរស្ពាន មិនឃើញជនរងគ្រោះងើមមកវិញ នាំគ្នារកមួយយប់មិនឃើញ លុះព្រឹកឡើងទើបរកសាកសពឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចស្ពានទី១ ស្ថិតក្នុងភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ស្វាយចេក ខេត្តបន្ទាយមានជ័យ។

សាកសពជនរងគ្រោះឈ្មោះ ប៉ាល់ អូម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ករណីខាងលើនេះ គេឃើញមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យសាកសពផងដែរ ៕

មតិយោបល់