ព័ត៌មានជាតិ

កាមរីហាយប៊្រីត ស្លាកលេខភ្នំពេញ​2AN-5731​ ពន្លះជាមួយរថយន្តម៉ាស័រដាBT50 ស្លាកលេខភ្នំពេញ​ 2AJ-2259 ខ្ទេចទាំងសងខាង

ភ្នំពេញៈ​ រថយន្ត​កាមរីហាយប្រ៊ីត ​បើកលឿនទៅបុក​រថយន្ត​ម៉ាស័រដា ​ដែល​បើកឆ្លង​ផ្លូវ​ខ្វះការ​ប្រុងប្រយ័ត្ន ​បណ្ដាល​ឲ្យ​រងការខូចខាត​ទាំង​សងខាង​ កាលពីវេលាម៉ោង​១២និង​២០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ស្តុប​ដេកាសេ​ ក្បែរ​ធនាគារ​កាណាឌីយ៉ា​ ស្ថិតក្នុងសង្កាត់​មនោរម្យ​ ខណ្ឌ​៧មករា​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ម៉ាស័រដា​BT50 ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ ​2AJ-2259 និងមាននារី២នាក់ទៀត​រួមដំណើរជា​មួយ​ តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស​ ទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនយ៉ាងលឿន​។ លុះមកដល់​ចំណុច​កើតហេតុ ក៏បាន​ឆ្លងស្តុបដោយខ្វះ​ការប្រុង​ប្រយ័ត្ន​ ខណៈ​ពេល​នោះ​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ កាមរីហាយប្រ៊ីត​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AN-5731​ បើករដោយ​បុរស​ម្នាក់​និងនារីម្នាក់​ តាមបណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ទិសដៅ​ពី​លិច​ទៅ​កើត​ ក្នុងល្បឿយ៉ាងលឿន​ដូចហោះ​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាស័រដា​ចំពាក់កណ្តាល​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ម៉ាស័រដា ​រងការខូចខាត​កំពិត​ទ្វារ​មួយ​ចំហៀង​ខាង​ស្តាំ​។ ចំណែក​ឯ​រថយន្ត​កាមរី​រងការខូចខាត​កំពិត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ​ តែ​មិន​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ។

ក្រោយពេល​កើត​ហេតុ​ដោយភាគី​ខាង​២មិន​អាច​ចរចា​ដោះស្រាយ​គ្នា​បាន​ សមត្ថកិច្ច​មូល​ដ្ឋាន​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​យក​រថយន្ត​ទាំង​២គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​៧មករា​រង់​ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕​

មតិយោបល់