ព័ត៌មានជាតិ

ប្រហែសមួយភ្លែត ស្ដាយមួយជីវិត! ឪពុកធ្វើបន្លែ ម្ដាយដាំបាយ ទុកកូនឲ្យលេងតែឯង រហូតធ្លាក់ទឹកលង់ស្លាប់

ពោធិ៍សាត់ៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ មានករណីក្មេងលង់ទឹកស្លាប់ ចំណុចពាមត្រពាំងខ្សាច់ លើផ្ទៃទឹកបឹងទន្លេសាប(អន្លុង់រាំង) ស្ថិតនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សពឈ្មោះ ចឿន វេហា ភេទប្រុស អាយុ ៣ឆ្នាំ ខ្មែរ។
ឪពុកឈ្មោះ ឈុន ចឿន ភេទប្រុស អាយុ ៥១ឆ្នាំ ខ្មែរ មុខរបនេសាទ និងម្តាយឈ្មោះ ឆន សូយ ភេទស្រី អាយុ ៤៦ឆ្នាំ ខ្មែរ មុខរបនេសាទ រស់នៅភូមិឃុំកើតហេតុខាងលើ។

ដំណើររឿង៖ ពេលឪពុកកំពុងធ្វើបន្លែ ម្តាយកំពុងដាំបាយទុកឲ្យកូនលេងតែឯង ដល់ពេលមករកកូនអត់ឃើញ នាំគ្នាស្រែកឆោឡោនាំអ្នកភូមិចុះមុជទឹករាវរកបានឃើញ កូនលង់ទឹកដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

មូលហេតុ៖ ឪពុកម្តាយមានការធ្វេសប្រហែស ទុកកូនចោលឲ្យលេងតែម្នាក់ឯង បណ្តាលឲ្យធ្លាក់ទឹកទន្លេលង់ស្លាប់ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់