ក្រចេះ: កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៨និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូមួយគ្រឿង ក្នុងទិសដៅផ្ទុយគ្នា រថយន្តពីទិសខាងជើងទៅទិសខាងត្បូង ម៉ូតូពីទិសខាងត្បូងទៅទិសខាងជើង បណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥៨-៣៥៩ ត្រង់ចំណុចភូមិសង្គម ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខងលើនេះ បណ្ដាលឲ្យឱ្យមនុស្សចំនួន០៣នាក់ស្លាប់ នៅកន្លែងកើតហេតុ (មានប្រុស២និងស្រ្តីម្នាក់) ។ រថយន្តខូចធ្ងន់០១គ្រឿង ម៉ូតូខូចធ្ងន់០១គ្រឿង
មូលហេតុ៖ បណ្តាលមកពីរថយន្តបើកបរក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីរង់ការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់