ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងទំនើង៤នាក់ ត្រូវបាននគរបាលរដ្ឋបាលរំលេចចាប់ឃាត់ខ្លួន ដោយករណីជនទាំងនេះ តែងតែបង្កការអុកឡុកធ្វើឲ្យបាត់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ ការបង្ក្រាបធ្វើឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤និង៥៥ នាទី នៅចំណុចខាងត្បូងតារាងបាល់ទាត់កូនត្នោតចំងាយ១០០ ម៉ែត្រ ស្ថិតនៅភូមិកូនត្នោត ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។
នគរបាលរដ្ឋបាលរំលេចបានឲ្យដឹងថា ក្មេងទំនើង៤នាក់ដែលត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួនគឺ ៖
១.ឈ្មោះ ផែន ជុន ហៅខូយ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិបាក់ចិញ្ជៀន ឃុំបាក់ចិញ្ជៀនស្រុកភ្នំក្រវ៉ាញខេត្តពោធិសាត់។
២.ឈ្មោះ រួន ប៊ុនធឿន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា។
៣.ឈ្មោះ យា រត្ន័នា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រៃកន្លង់ឃុំផ្ទះរុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
៤.ឈ្មោះ ណុប ចាន់រ៉ា ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា។
ម៉ូតូ០២គ្រឿង គឺ ៖ ១. ម៉ាកវីនន័រ ពណ៌ស ផ្លាកលេខគ្មាន។ ២.ធុន C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខពោធិសាត់ 1F,0469 និងដាវសាមីរ៉ៃចំនួន១ដើម។
ចំពោះក្មេងទំនើងទាំង០៤នាក់ រួមទាំងវត្ថុតាង បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់