ព័ត៌មានជាតិ

ចាប់បានហើយ! ជនសង្ស័យដែលខ្ជិលរកស៊ីចាំតែជិះម៉ូតូឆក់ទ្រព្យពលរដ្ឋ ពេលនេះត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញ: នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ដែលរត់គេចមកសំងំក្នុងផ្ទះ នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីជិះម៉ូតូធ្វើសកម្មភាពឆក់ខ្សែកពីបុរសរងគ្រោះ កំពុងឱនបោសផ្ទះបានសម្រេច នៅម្ដុំផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ លី គឹមសក្តិ ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនបានម្នាក់ឈ្មោះ ឃាង វណ្ណ: ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះក្នុងបុរី ហុក ឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារ:ដកហូត៖
-ម៉ូតូ ១គ្រឿង HONDA CPX ពណ៌ស ស៊េរី២០១៩ ពាក់ផ្លាកលេខ ភ្នំពេញTK-5814។

សូមបញ្ជាក់៖ ករណីនេះក្រោយពីកើតហេតុភ្លាម ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកចាប់ជនសង្ស័យ ទើបទីបំផុតនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ កងកម្លាំងសហការទាំងសមត្ថកិច្ច និងនគរបាលរួមគ្នា រហូតស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ រីឯម្នាក់ទៀតកំពុងរត់គេច ៕

មតិយោបល់