ភ្នំពេញៈ នៅវេលាម៉ោង១និង១៥ទីរំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបើកបរ ក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់បីកង់ រថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង ក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករបួសនោះទេ
នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុ គេឃើញយុវជនប្រុសស្រីចំនួន២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក starex ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AV.0052 ធ្វើដំណើតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូង មកជើង ក្នុងល្បឿនយ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុ ជ្រុលបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន៣កង់ ចំណែករថយន្តបង្ក
រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញ ចុះមកធ្វើការវាស់វែង យករថយន្ដទៅរក្សាទុក រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់