បាត់ដំបងៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រីសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលម៉ោង២២និង៤៥នាទី នៅចំណុចភូមិសូភី១ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានឲ្យលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីធ្វើឲ្យខូចខាត ដោយចេតនា (យកដបទឹកក្រូចគប់កញ្ចក់រថយន្ត) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៀង សំ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យខាងលើបានធ្វើសកម្មភាព យកដបទឹកក្រូចគប់ទៅលើកញ្ចក់រថយន្ត របស់ជនរងគ្រោះឈ្មោះ ម៉ាន់ រ៉គីម ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យបែកកញ្ចក់រថយន្តផ្ទាំងខាងក្រោយ។
វត្ថុតាងដកហូតរួមមាន៖ ដបទឹកក្រូចចំនួន០២ដប ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់