ព័ត៌មានជាតិ

បុរស ២នាក់ ស្រវឹងស្រាជោកខ្លួនបើករថយន្ត សឺដែស ផ្លាកលេខ ភ្នំពេញ 2O-8735 បុកបង្គោលភ្លើងបាក់រាបដល់ដី

ភ្នំពេញ: នៅវេលាម៉ោង ១២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបុកបង្គោលភ្លើងបាក់អស់មួយដើម ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ចំណុចសាលាបឋមសិក្សាពោធិ៍ចិនតុង ក្នុងសង្កាត់កាកា១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុគេឃើញបុរសពីរនាក់ បើករថយន្តម៉ាកសឺដែស ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2O-8735 បើកដោយបុរសមានគ្នាពីរនាក់ក្នុងសភាពស្រវឹងស្រាជោក ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់១ដើមរាបដល់ដីរប៉ាតរប៉ាយពេញផ្លូវ រថយន្តបង្កខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។

ក្រោយហេតុការណ៍ ម្ចាស់ដោយឃើញសភាពមិនស្រួល បានចុះគេចខ្លួនពីកន្លែងកើតហេតុបន្សល់ទុករថយន្តចោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុបានទំនាក់ទងជំនាញចរាចរណ៍ ក្រុងមកវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុក រង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់