ព័ត៌មានជាតិ

ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបណ្តោះអាសន្ន មូលហេតុទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋ

ពោធិ៍សាត់: យោងតាមផេក អគ្គិសនីបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៧និង០០នាទី ក្រុមការងារប្រចាំស្នាក់ការស្រុកភ្នំក្រវាញ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ន នៅភូមិពងពង្ស ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មូលហេតុដោយសារមានទឹកជំនន់លិច ដល់ផ្ទះប្រជាពលរដ្ឋ ព្រមទាំងប្រអប់នាឡិការស្ទង់មួយចំនួន ដែលស្ថិតនៅក្នុងទីតាំងខាងលើ (ដែនអាជ្ញាប័ណ្ណរបស់សេវាករ ហេង ចន្ថាវី) ។

បញ្ហានេះក្រុមការងារនឹងធ្វើការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនតប្រើប្រាស់ឡើងវិញ នៅពេលទឹកស្រកតាមពេលវេលាជាក់ស្ដែង ៕

មតិយោបល់