ព័ត៌មានជាតិ

កម្លាំង​ជួយ​អន្តរាគមន៍​ ចុះទប់ទឹក​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​ក្នុង​ក្រុង​ពោធិ៍សាត់​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ជាយថាហេតុ

​ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នា​ព្រឹក​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០២០​ ដោយ​ស្ថានភាព​នៃ​ទឹកភ្លៀង​ ដែល​ហូរ​ធ្លាក់​យ៉ាង​ខ្លាំង​ពី​តំបន់​ជួរ​ភ្នំ​នៃ​ស្រុក​ភ្នំក្រវាញ​ និង​ស្រុក​វាល​វែង​ ចូល​មក​ក្នុង​ស្ទឹង​ពោធិ៍សាត់​ បណ្តាល​ឲ្យ​ទឹក​នៅ​តាម​ដងស្ទឹង​ឡើង​ខ្លាំង​ ដែល​អាច​បង្ក​ជា​ទឹកជំនន់​ ។

​ដោយ​ពិនិត្យ​ឃើញ​ថា​ ដើម្បី​ការពារ​ទឹក​កុំ​ឲ្យ​ហូរ​ជន់​លិច​ដល់​នៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ និង​លិច​លើ​ដងផ្លូវ​ លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ស្នងការ​នគរបាល​ខេត្ត​ បាន​បញ្ជា​ឲ្យ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ម៉ូ​ លី​ដា​ ស្នងការ​រង​ផែនការ​ងារ​ព្រហ្មទណ្ឌ​ បាន​ដឹកនាំ​កម្លាំង​ជួយ​អន្តរាគមន៍​ ទប់ទឹក​នៅ​តាម​បណ្តោយ​មាត់​ស្ទឹង​ក្នុង​ក្រុង​ពោធិ៍សាត់​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​ខូចខាត​ ទ្រព្យសម្បត្តិ​បងប្អូន​ជាយថាហេតុ​ ៕

មតិយោបល់