ព័ត៌មានជាតិ

ទឹកជំនន់រហូតគួចផ្ទះប្រជាពលដ្ឋនៅស្រុកវាលវែង

ពោធិ៍សាត់: នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ម៉ោង៩និង៣០ នាទី មានករណី ទឹកជំនន់(ជំនន់ទឹកភ្លៀង)បានហូរគួចផ្ទះ ០១ ខ្នង នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណី ផ្ទះទាមទំហំ ៤.៥x៦ ម៉ែត្រ ជញ្ជាំង ក្តារ ប្រក់សង្ក័សី ត្រូវបានខូចខាតទាំងស្រុង ម្ចាស់ ផ្ទះ ឈ្មោះ វ៉ា ចន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ប្រពន្ធឈ្មោះ សួន សារឿន អាយុ ៤២ ឆ្នាំ សម្ភារ:មួយចំនួន បានបាត់បង់ដូចជា ម៉ាស៊ីន កាត់ ស្មៅ ០១ គ្រឿង ម៉ាស៊ីន បាញ់ថ្នាំស្មៅ ០២ គឿង អង្ករកន្លះការ៉ុង មាន់ប្រហែល ៥០ ក្បាល ហេីយសម្ភារ:មួយចំនួនទៀត ជញ្ជូន យកចេញបានខ្លះ៕

 

មតិយោបល់