ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ណាត់នាង Kylie Jenner ឡើងសណ្ឋាគារ

Justin Bieber បាន​អួត​រូបភាព​ទៅកាន់សាធារណៈជន ថត​ជាមួយនឹង Kylie Jenner បើទោះបីជា​ Selena Gomez ប្រចណ្ឌ​ក៏ដោយ​។​
នៅលើ Instagram របស់ Justin Bieber គេ​ឃើញតារាចម្រៀងសញ្ជាតិកាណាដា​រូបនេះ​ ថតរូបជាមួយនឹង Kylie Jenner នៅ Las Vegas ក្នុងអំឡុងពេល ដែល Floyd វាយ​ជាមួយនឹង Marcos ។ ប្រភពព័ត៌មានបានឲ្យដឹងថា អ្នក​ទាងពីរ បាន​ណាត់ជួបគ្នានៅសណ្ឋាគារ Hard Rock Hotel ផងដែរ​។​

មុននេះដែរ នាង Selena Gomez បានខឹងដាច់ក្បាលដាច់កន្ទុយ ដោយ​ប្រចណ្ឌនឹងនាង Kylie ខណៈដែលនាង បានឃើញ​រូបភាព សិចស៊ីជាច្រើនដែល Kylie ផ្ញើ មកកាន់ Justin ។ ទន្ទឹម​ជាមួយនឹងគ្នានេះដែរ អ្នកគាំទ្រ របស់ Justin និង Selena បានខឹង​ម្បារ ដោយសរសេរនៅ លើ គណនី​របស់ខ្លួនថា “ខ្ញុំស្អប់ Kylie ដែលជ្រែកខ្លួន​មកបំបែក​គេ និងបំផ្លាញ់អ្វីៗគ្រប់យ៉ាង​” ។​

លើសពីនេះទៅទៀត អ្នកប្រមាញ់រូប បាន​ផ្តិច​ប្លង់ របស់ Justin ដែលបាន​ជប់លៀង ជាមួយនឹង​ស្រីស្រស់​ក្នុងឈុតប៊ីគីផងដែរ ។ ប្រភពបានបន្តទៀតថា សន្ថិសុខរបស់ Justin បាន​​យកស្រីស្រស់ ៨ នាក់ ​ទៅជប់លៀង ​នៅលើកំពូលផ្ទះរបស់ខ្លួន ជាមួយនឹងមិត្តភក្តិ ៕​

2014-05-06_1147132014-05-06_1147032014-05-06_114654

មតិយោបល់